កីឡាករ Hugo Ekitike ក្លាយជាគោលដៅរបស់ក្លឹប Arsenal និង Chelsea

បរទេស៖ ក្លឹប Arsenal និង Chelsea បានកំណត់គោលដៅរបស់ពួកគេលើកីឡាករ Hugo Ekitike របស់ Eintracht Frankfurt ជាជម្រើសមកពង្រឹងតំបន់ប្រយុទ្ធរបស់ពួកគេក្នុងទីផ្សារដោះដូររដូវក្តៅខាងមុង។ នេះបើយោងតាមការចេញផ្សាយរបស់ CaughtOffside បានអោយដឹងថាខ្សែប្រយុទ្ធសញ្ជាតិបារាំងកំពុងត្រូវបានចាត់ទុកថាជាជម្រើសទី២ ដែលជម្រើសចំបង់របស់ពួកគេគឺខ្សែប្រយុទ្ធ Alexander Isak។

ក្លឹប Bundesliga នៅតែមានបំណងរក្សាកីឡាករវ័យ ២១ឆ្នាំរូបនេះ ខណៈដែលកីឡាកររូបនេះមានកុងត្រាជាមួយក្លឹបឆ្នាំ២០២៩។ ទោះជាយ៉ាងណាក៏ដោយ គាត់អាចនឹងត្រូវបានអនុញ្ញាតឱ្យចាកចេញ ប្រសិនបើទទួលបាននៅសំណើរដែលសមស្របទៅនឹងការទាមទាររបស់ក្លឹប Frankfurt ដែលមានតម្លៃប្រមាណ ៦០លានផោន៕

Previous articleខ្សែបម្រើកណ្តាល Georgiy Sudakov ក្លាយជាគោលដៅរបស់ក្លឹប West Ham នៅរដូវក្តៅខាងមុខ
Next articleEndrick និង Arda Guler ចង់ចាកចេញពីក្លឹប Real Madrid ព្រោះតែរឿងនេះ