បរទេស៖ កីឡាករ Endrick និង Arda Guler បានឃើញពេលវេលាប្រកួតរបស់ខ្លួនមានកំណត់នៅក្នុងយុគសម័យ ‘Galactico’ ថ្មីនៅ Santiago Bernabeu ។ នេះបើយោងតាមការចេញផ្សាយរបស់ SPORT បានអោយដឹងថាដោយមានតារាដូចជា Kylian Mbappe, Vinicius Junior, Rodrygo និង Jude Bellingham នៅក្នុងជួរមុខ ដែលធ្វើអោយលោក Ancelotti មិនបានផ្តល់ពេលវេលាគ្រប់គ្រាន់ដល់កីឡាករប្រយុទ្ធវ័យក្មេង ដែលបានធ្វើឱ្យពួកគេ “ខកចិត្ត”។
របាយការណ៍បន្ថែមថាកីឡាករទាំងអស់មានការធុញទ្រាន់ ហើយមានអារម្មណ៍ថាខ្លួនមិនទទួលបានការចាប់អារម្មណ៍ពីគ្រូបង្វឹកសញ្ជាតិអ៊ីតាលី។ ពួកគេសង្ឃឹមថានឹងចាកចេញពីក្លឹបនៅរដូវក្តៅនេះ ដែលទំនងជានៅក្នុងកិច្ចព្រមព្រៀងខ្ចីជើង ដូច្នេះពួកគេអាចទទួលបាននាទីបន្ថែមទៀតនៅលើទីលានមុនពេលការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២៦៕