បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ SPORT បានអោយដឹងថាក្លឹប Barcelona អាចនឹងចុះហត្ថលេខាលើខ្សែបម្រើស្លាបឆ្វេងដ៏ឆ្នើមមួយរូបនៅរដូវក្តៅក្រោយ ហើយកំពុងរក្សាការចាប់អារម្មណ៍លើកីឡាករសញ្ជាតិកូឡុំប៊ី Luis Diaz ដែលកិច្ចសន្យារបស់គាត់នៅក្លឹប Liverpool នឹងផុតកំណត់នាខែមិថុនា ឆ្នាំ២០២៧។
កីឡាករ Diaz បានក្លាយជាបេក្ខភាពដ៏លេចធ្លោម្នាក់សម្រាប់ក្លឹបយក្យកាតាឡាន់ បន្ទាប់ពីពួកគេមានព៍ត៌មានចចាមអារ៉ាមជាមួយនឹងកីឡាករ Marcus Rashford និង Rafael Leao៕