Endrick និង Arda Guler ចង់ចាកចេញពីក្លឹប Real Madrid ព្រោះតែរឿងនេះ

បរទេស៖ កីឡាករ Endrick និង Arda Guler បានឃើញពេលវេលាប្រកួតរបស់ខ្លួនមានកំណត់នៅក្នុងយុគសម័យ ‘Galactico’ ថ្មីនៅ Santiago Bernabeu ។ នេះបើយោងតាមការចេញផ្សាយរបស់ SPORT បានអោយដឹងថាដោយមានតារាដូចជា Kylian Mbappe, Vinicius Junior, Rodrygo និង Jude Bellingham នៅក្នុងជួរមុខ ដែលធ្វើអោយលោក Ancelotti មិនបានផ្តល់ពេលវេលាគ្រប់គ្រាន់ដល់កីឡាករប្រយុទ្ធវ័យក្មេង ដែលបានធ្វើឱ្យពួកគេ “ខកចិត្ត”។

របាយ​ការណ៍​បន្ថែម​ថា​កីឡាករ​ទាំង​អស់​មាន​ការ​ធុញទ្រាន់ ហើយមានអារម្មណ៍ថាខ្លួនមិនទទួលបានការចាប់អារម្មណ៍ពីគ្រូបង្វឹកសញ្ជាតិអ៊ីតាលី។ ពួកគេសង្ឃឹមថានឹងចាកចេញពីក្លឹបនៅរដូវក្តៅនេះ ដែលទំនងជានៅក្នុងកិច្ចព្រមព្រៀងខ្ចីជើង ដូច្នេះពួកគេអាចទទួលបាននាទីបន្ថែមទៀតនៅលើទីលានមុនពេលការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២៦៕

Previous articleកីឡាករ Hugo Ekitike ក្លាយជាគោលដៅរបស់ក្លឹប Arsenal និង Chelsea
Next articleBarca បង្ហាញចំណាប់អារម្មណ៍ចំពោះកីឡាករឆ្នើមរបស់ Liverpool