បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹប Liverpool បានចាប់ផ្តើមគម្រោងរៀបចំក្រុមសម្រាប់រដូវកាល ២០២៥-២៦ ហើយកំពុងពិចារណាទៅលើការចុះហត្ថលេខាយកតារាឆ្នើម ៣រូបមកពី La Liga។
ក្រុមហង្សក្រហមបានដាក់កីឡាករខ្សែបម្រើស្លាបរបស់ក្លឹប Real Sociedad កីឡាករ Takefusa Kubo, ខ្សែបម្រើ Oihan Sancet របស់ក្លឹប Athletic និងខ្សែការពារ Cristhian Mosquera របស់ Valencia ក្នុងបញ្ជីសម្រាំងរបស់ពួកគេសម្រាប់រដូវក្តៅ៕