បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Record បានអោយដឹងថាក្លឹប Manchester United បានត្រៀមចំណាយប្រាក់ ៥០លានផោនដើម្បីចុះហត្ថលេខាលើកីឡាករ Ousmane Diomande របស់ក្លឹប Sporting ដែលជាគោលដៅរបស់លោក Rúben Amorim។
ក្លឹប Chelsea ក៏ចង់បានគាត់ដែរ ដោយបង្កើតជាសង្គ្រាមការដេញថ្លៃមួយ។ កីឡាករ Ousmane Diomande ទទួលបានប្រាក់ឈ្នួល ៨០០០អឺរ៉ូក្នុងមួយសប្តាហ៍ ប៉ុន្តែកិច្ចព្រមព្រៀងបន្ទាប់របស់គាត់ទំនងជានឹងទាមទារការដំឡើងប្រាក់ដ៏ច្រើនមួយ ដោយក្លឹបទាំងពីរកំពុងប្រជែងគ្នា៕