បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The True Red Devils បានអោយដឹងថាលោក Sir Alex Ferguson ក្នុងអំឡុងពេល Q&A ជាមួយកីឡាករយុវជនក្លឹប Manchester United បាននិយាយថា៖
“ខ្ញុំបានចាញ់ការប្រកួតវគ្គផ្តាច់ព្រ័ត្រចំនួន ៩ដងនៅ Aberdeen និង Manchester United វគ្គផ្តាច់ព្រ័ត្រចំនួន ៩ហើយអ្នកដឹងទេថាវាធ្វើអ្វី? នៅព្រឹកបន្ទាប់ខ្ញុំជាអ្នកគ្រប់គ្រងកាន់តែប្រសើរ។ អ្នកត្រូវតែដោះស្រាយការបរាជ័យតាមរបៀបត្រឹមត្រូវ។ ដើម្បីក្លាយជាអ្នកឈ្នះ អ្នកត្រូវតែទទួលយកការបរាជ័យជាផ្នែកមួយនៃជីវិតរបស់អ្នក ប៉ុន្តែអ្នកអាចកែតម្រូវវានៅថ្ងៃបន្ទាប់”។
“ដូច្នេះ កីឡាករវ័យក្មេងទាំងអស់ ដោះស្រាយការចាញ់ដោយវិធីត្រឹមត្រូវ ហើយត្រូវប្រាកដថាអ្នកជាអ្នកឈ្នះនៅថ្ងៃបន្ទាប់។ ខ្ញុំបានធ្វើវា ហើយខ្ញុំបានឈ្នះ ៣២ដងនៅវគ្គផ្តាច់ព្រ័ត្រ”៕