បរទេស៖ ក្លឹប Manchester United ត្រូវបានរាយការណ៍ថាកំពុងរៀបចំសម្រាប់ការផ្ទេរដ៏សំខាន់មួយនៅក្នុងទីផ្សារដោះដូរនារដូវក្តៅ ខណៈខ្សែការពារ Jules Kounde របស់ Barcelona ក្លាយជាគោលដៅកំពូល។
នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹបនៅ Premier League ត្រូវបាននិយាយថាកំពុងរៀបចំការដាក់សំណើរ ៨០លានអឺរ៉ូដើម្បីធានាបានការចុះហត្ថលេខាយកកីឡាករសញ្ជាតិបារាំងរូបនេះ ខណៈដែលអ្នកចាត់ការថ្មី Ruben Amorim ចង់កែប្រែក្រុមរបស់គាត់ឡើងវិញ។
របាយការណ៍ថ្មីៗពី Sport បង្ហាញថា Chelsea ក៏ចាប់អារម្មណ៍លើខ្សែការពារវ័យ ២៦ឆ្នាំរូបនេះផងដែរ ហើយអាចផ្តល់ជូននៅសំណើរដ៏ល្អមួយដើម្បីយកគាត់មកកាន Stamford Bridge។ ជាមួយនឹងការកោតសរសើរទៅលើកីឡាករ Kounde ជាយូរមកហើយរបស់ក្លឹប Chelsea តាំងពីគាត់នៅក្លឹប Sevilla វាអាចបង្កទៅជាសង្គ្រាមដេញថ្លៃមួយរវាងក្លឹបយក្សទាំង ២នៅ Premier League៕