Man Utd ចាប់អារម្មណ៍ខ្សែបម្រើវ័យក្មេងរបស់ក្លឹប Crystal Palace

បរទេស៖ ក្លឹប Manchester United ត្រូវបានរាយការណ៍ថាកំពុងស្វែងរកលទ្ធភាពនៃការចុះហត្ថលេខាលើខ្សែបម្រើកណ្តាលរបស់ Crystal Palace កីឡាករ Adam Wharton នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខនេះ។

Crystal Palace FC v Liverpool FC - Premier League

ក្រៅពីក្លឹបបិសាចក្រហម ក្លឹបយក្សនៅក្របខណ្ឌ Serie A គឺក្លឹប Juventus ក៏ត្រូវបានគេនិយាយថាកំពុងតាមដានលើ Wharton ផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់ CaughtOffside បានអោយដឹងថាជាមួយនឹងកីឡាករ Douglas Luiz ជួបការលំបាកក្នុងរដូវកាលដំបូងរបស់គាត់ជាមួយក្លឹប ខាង Juventus ប្រហែលជាត្រូវពង្រឹងនៅជម្រើសក្នុងតំបន់បម្រើរបស់ពួកគេ ហើយកីឡាករសញ្ជាតិអង់គ្លេសវ័យក្មេងរូបនេះបានក្លាយទៅជាគោលដៅដ៏មានសក្តានុពល៕

Previous articleព្រឹត្តិការណ៍បាល់ទាត់មិត្តភាពខួបអនុស្សាវរីយ៍ទី៧៥ ទំនាក់ទំនងការទូតកម្ពុជា-ថៃ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៨ មីនា ខាងមុខនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក
Next articleMan Utd និង Chelsea ចេញមកប្រជែងយកខ្សែការពាររបស់ Barca