បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Manchester Evening News បានអោយដឹងថាក្លឹប ក្លឹប Manchester United បានឡើងទៅដល់វគ្គ ១៦ក្រុមពាន Europa League។ ជាមួយនឹងអនាគតរបស់ Alejandro Garnacho នៅតែមិនប្រាកដប្រជា ហើយការលក់គាត់ គឺអាចជួយដល់ផ្នែកហិរញ្ញវត្ថុរបស់ក្លឹប ប្រសិនបើក្លឹបមានតម្រូវការក្នុងការបង្កើនថវិការដូវក្តៅ។ ពួកគេត្រូវបានណែនាំអោយយកខ្សែបម្រើស្លាបរបស់ PSV Eindhoven កីឡាករ Johan Bakayoko ក្នុងតម្លៃតែមួយផ្នែកនៃអ្វីដែលក្លឹប Chelsea និង Napoli ចំណាយក្នុងការផ្ទេរយក Garnacho។
ការប្រកួត Champions League រវាងក្លឹប PSV និង Arsenal បានផ្តល់ជាឪកាសសម្រាប់ក្រុមការងារតាមដានកីឡាករបស់ក្លឹប Man Utd ធ្វើការពិនិត្យវាយតម្លៃចំពោះរបៀបដែលកីឡាករ Bakayoko ប្រយុទ្ធនឹងក្រុមនៅ Premier League៕