AC Milan បង្ហើបអំពីឈ្មោះកីឡាករមួយចំនួនដែលត្រូវចាកចេញ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Calciomercato បានអោយដឹងថាក្លឹប AC Milan អាចមើលឃើញការចាកចេញជាច្រើននៅក្នុងទីផ្សារដោះដូរកីឡាករនាពេលខាងមុខ ដោយមាន Samuel Chukwueze, Luka Jovic, Filippo Terracciano, Ruben Loftus-Cheek និង Tammy Abraham ដោយកីឡាករទាំងនេះសុទ្ធតែមានទំនាក់ទំនងជាមួយនឹងការចាកចេញដែលមានសក្តានុពល។

ក្រុមយក្សរបស់អ៊ីតាលីបានធ្លាក់ចេញពី UEFA Champions League បន្ទាប់ពីចាញ់ក្រុម Feyenoord ក្នុងលទ្ធផល ២-១ ក្នុងវគ្គ Playoff។ ជាលទ្ធផល Milan ត្រូវបានគេរំពឹងថានឹងរៀបចំរចនាសម្ព័ន្ធក្រុមរបស់ពួកគេឡើងវិញ ហើយមានកីឡាករទាំងនេះដែលអាចនឹងចាកចេញ៕

Previous articleArne Slot ចង់បាន Micky van de Ven មកលេងជាដៃគូរជាមួយ Virgil van Dijk
Next articleគ្រូបង្វឹកក្រុម Bournemouth បដិសេធព័ត៌មានទៅដឹកនាំក្រុម Real ជំនួសលោក Ancelotti