Arne Slot ចង់បាន Micky van de Ven មកលេងជាដៃគូរជាមួយ Virgil van Dijk

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថាក្លឹប Liverpool បានកំណត់អត្តសញ្ញាណកីឡាករ Micky van de Ven របស់ក្លឹប Tottenham Hotspur ថាជាកីឡាករខ្សែការពារដ៏ល្អសម្រាប់ពួកគេ។

កីឡាករវ័យ ២៣ឆ្នាំ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​បេក្ខភាពស័ក្តិសមក្នុងការមកលេងជាដៃគូរជាមួយនឹងកីឡាករ Virgil van Dijk តំបន់ការពារកណ្តាលរបស់ក្លឹបហង្ស​ក្រហម។ ទោះបីជាមានភាពមិនច្បាស់លាស់អំពីអនាគតរបស់កីឡាករ Van Dijk ជាមួយនឹងកិច្ចសន្យាដែលនឹងផុតកំណត់នៅរដូវក្តៅនេះក៏ដោយ ក្លឹបសង្ឃឹមថានឹងឃើញកីឡាករសញ្ជាតិហូឡង់ទាំងពីរលេងជាមួយគ្នានៅ Anfield ៕

Previous articleក្លឹបនៅ Premier League ដែលចង់បាន Jamie Gittens ត្រូវហ៊ានចំណាយលើស ១០០លានអឺរ៉ូ
Next articleAC Milan បង្ហើបអំពីឈ្មោះកីឡាករមួយចំនួនដែលត្រូវចាកចេញ