ក្លឹបនៅ Premier League ដែលចង់បាន Jamie Gittens ត្រូវហ៊ានចំណាយលើស ១០០លានអឺរ៉ូ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sport Bild បានអោយដឹងថាក្លឹប Arsenal, Chelsea និង Tottenham សុទ្ធតែបានត្រៀមលក្ខណៈដើម្បីធ្វើការផ្តល់ជូននៅសំណើរសម្រាប់ខ្សែប្រយុទ្ធ Jamie Gittens របស់ក្លឹប Borussia Dortmund។

ក្លឹប Premier League ទាំងបីត្រូវបានគេរំពឹងថានឹងចំណាយប្រាក់ជាង ១០០លានអឺរ៉ូ ដើម្បីធានាការផ្ទេរយកកីឡាករវ័យ ២០ឆ្នាំដែលកំពុងដើរតាមគន្លងរបស់ Jadon Sancho និង Jude Bellingham។ កីឡាករ Gittens បានចូលរួមជាមួយ Dortmund នៅវ័យ ១៦ឆ្នាំ ដែលគាត់ធ្លាប់ជាកីឡាករចេញពីសាលាបាល់ទាត់របស់ Chelsea និង Manchester City ៕

Previous articleទាំង Liverpool និង Man City សុទ្ធតែចង់បានកីឡាករ Leverkusen ម្នាក់នេះ
Next articleArne Slot ចង់បាន Micky van de Ven មកលេងជាដៃគូរជាមួយ Virgil van Dijk