បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Guardian បានឱ្យដឹងថាក្លឹប West Ham United កំពុងតែធ្វើការជំរុញយ៉ាងខ្លាំងដើម្បីទទួលបានការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Lille កីឡាករ Jonathan David នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ។
កីឡាករសញ្ជាតិកាណាដារូបនេះមានទម្រង់លេងដ៏ពិសេសក្នុងរដូវកាលនេះ ដោយបានចូលរួមចំណែករកគ្រាប់បាល់បាន ២៩គ្រាប់នៅគ្រប់ការប្រកួតទាំងអស់។ ទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍របស់ David ត្រូវបានកត់សំគាល់ដោយក្លឹបមួយចំនួននៅ Premier League ។ ក្លឹប Manchester United បានបង្ហាញចំណាប់អារម្មណ៍លើខ្សែប្រយុទ្ធដ៏ឆ្នើមរូបនេះ ខណៈបុគ្គលិកតាមដានកីឡាកររបស់ក្លឹប Newcastle United បានបង្ហាញអំពីការចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកគាត់ដូចគ្នា៕