បរទេស៖ តារាឆ្នើម Liam Delap របស់ Ipswich Town ដែលរកបាន ១០គ្រាប់ក្នុង Premier League នៅរដូវកាលនេះ បានទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបកំពូលៗក្នុងលីគដូចជា Manchester United និង Chelsea ។
យោងតាមអតីតអ្នកសង្កេតការណ៍ Mick Brown បានឱ្យដឹងថា Ipswich ទំនងជាទាមទារតម្លៃប្រមាណ ៤០លានផោន។ លោក Brown បានប្រាប់ Football Insider ថា “វាអាចជាការលំបាកសម្រាប់ពួកគេក្នុងការរក្សាគាត់។ សម្រាប់ក្លឹបទាំងនេះដែលកំពុងស្វែងរកការចុះហត្ថលេខាលើខ្សែប្រយុទ្ធ គាត់នឹងស្ថិតក្នុងបញ្ជីរបស់ពួកគេ។ នៅពេលនេះគាត់ “អាចជា” ឫក៏ “ប្រហែលជា” កីឡាករដែលគេចង់បាន ប៉ុន្តែក្លឹបនឹងតាមដានគាត់ហើយធ្វើការសម្រេចចិត្តនៅចុងបញ្ចប់នៃរដូវកាលនេះ។ គាត់កំពុងលេងជារៀងរាល់សប្តាហ៍នៅ Premier League ប៉ុន្តែសំនួរចោទសួរថាតែគាត់អាចបង្ហាញខ្លួនបានជាធម្មតា ឫទេ ប្រសិនជាគាត់ធ្វើការផ្ទេរចេញពីក្លឹប Ipswich។ តើគាត់ល្អជាកីឡាករ Rasmus Hojlund ទេ? បើចម្លើយគឺបាទ តើតម្លៃប៉ុន្មានដែលអ្នកបង់ឱ្យ Delap? Hojlund ទទួលបាន ៧០លានផោនពីក្លឹប United ហើយដើម្បីឆ្លើយសំណួរផ្ទាល់ខ្លួនរបស់ខ្ញុំ ខ្ញុំគិតថា Delap គឺល្អជាង ដូច្នេះវាអាចថ្លៃជាង។ ការចាប់អារម្មណ៍លើគាត់កើតឡើងមិនគួរឱ្យភ្ញាក់ផ្អើលទេ ហើយប្រសិនបើ Ipswich ធ្លាក់ គាត់នឹងត្រូវបានចាត់ទុកថាជាទ្រព្យសម្បត្តិដែលអាចលក់បាន។ ខ្ញុំគិតថាពួកគេនឹងពិចារណាយ៉ាងហ្មត់ចត់នូវការផ្តល់ជូនចំនួន ៤០លានផោនសម្រាប់គាត់ ជាពិសេសប្រសិនបើពួកគេត្រូវបានគេកាត់ចោល។ ពួកគេអាចនឹងសម្រេចចិត្តថាពួកគេមិនមានលទ្ធភាពបដិសេធការផ្តល់ជូនបែបនោះទេ”៕