បរទេស៖ កីឡាករ Christian Eriksen ត្រៀមចាកចេញពី Old Trafford នៅចុងបញ្ចប់នៃយុទ្ធនាការ ២០២៤/២៥ បន្ទាប់ពីកិច្ចសន្យារបស់គាត់ផុតកំណត់។
នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹប Manchester United បានកំណត់អត្តសញ្ញាណកីឡាករមកជំនួសកន្លែងរបស់ខ្សែបម្រើសញ្ជាតិដាណឺម៉ាករួចហើយ ខណៈដែលពួកគេកំពុងសម្លឹងមើលការផ្ទេរយកតារាឆ្នើមរបស់ក្លឹប Crystal Palace កីឡាករ Adam Wharton ៕