Man Utd នៅតែពិចារណាលក់កីឡាករម្នាក់នេះនៅរដូវក្តៅខាងមុខ

បរទេស៖ កីឡាករ Alejandro Garnacho ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចាកចេញពី Old Trafford ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករខែមករាចំពេលមានការចាប់អារម្មណ៍ពីក្លឹប Napoli ប៉ុន្តែនៅចុងបញ្ចប់កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះបានបន្តស្នាក់នៅជាមួយ Manchester United ដដែល។ យ៉ាង​ណា​ក៏​ដោយ ក្លឹប​នឹង​សម្លឹង​រកមើលការលក់កីឡាកររូបនេះ ដើម្បីបាន​ប្រាក់នៅ​ទីផ្សារ​ដោះដូរ​កីឡាករ​នៅ​រដូវ​ក្ដៅ។

ថ្លែងទៅកាន់ GiveMeSport អ្នកកាសែត Ben Jacobs បាននិយាយថា “វានៅតែមានអារម្មណ៍មួយដដែរ ទោះបីជាការលក់មានការស្ទាក់ស្ទើរក៏ដោយ ប៉ុន្តែកីឡាករ Alejandro Garnacho គឺជាកីឡាករដែលនៅក្នុងបញ្ជីរបស់ក្លឹបដែលជាកីឡាករមានតម្លៃម្នាក់ ហើយពួកគេអាចនឹងពិចារណាលក់ក្រោមហេតុផលដែលមាននៅក្នុងខែមករា គឺដើម្បីជួយសម្រួលដល់ផ្នែកហិរញ្ញវត្ថុរបស់ក្លឹប”៕

Previous articleកីឡាកររបស់ Crystal Palace ម្នាក់នេះជម្រើសមកជំនួសកន្លែង Christian Eriksen
Next articleChelsea ត្រៀមចំណាយ ៣០លានអឺរ៉ូដើម្បីផ្ទេរយកខ្សែការពាររបស់ក្លឹប Sevilla