បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹបយក្សនៅក្របខណ្ឌ Premier League គឺក្លឹប Chelsea បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការចុះហត្ថលេខាលើខ្សែការពារ Loic Bade របស់ Sevilla ក្នុងទីផ្សារដោះដូរកីឡាករនារដូវក្តៅខាងមុខនេះ។

របាយការណ៍បន្ថែមថាក្រុមតោខៀវបានត្រៀមខ្លួនរួចរាល់ហើយក្នុងការចំណាយ ៣០លានអឺរ៉ូដើម្បីចុះហត្ថលេខាយកខ្សែការពារសញ្ជាតិបារាំង៕



