បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹប Manchester United ត្រូវបានរាយការណ៍ថាកំពុងពិចារណាលើការចុះហត្ថលេខាលើប្រធានក្រុម Tottenham Hotspur លោក Heung-Min Son ក្នុងនាមជាកីឡាករឆ្នើមសម្រាប់លោក Ruben Amorim។ របាយការណ៍បានបង្ហាញថាបិសាចក្រហមបានត្រៀមខ្លួនជាស្រេចដើម្បីចំណាយគ្រប់យ៉ាងក្នុងការយកខ្សែបម្រើស្លាបរូបនេះ។

ខ្សែប្រយុទ្ធកូរ៉េខាងត្បូងមានកិច្ចសន្យារហូតដល់ឆ្នាំ២០២៦ ហើយ Spurs អាចនឹងបើកចំហរក្នុងការលក់ប្រធានក្រុមរបស់ពួកគេនៅរដូវក្តៅឆ្នាំ២០២៥ ប្រសិនបើពួកគេមិនច្បាស់អំពីការបន្តកុងត្រារបស់គាត់៕



