ក្លឹបនៅ Premier League ជាច្រើនកំពុងចាប់អារម្មណ៍ខ្សែប្រយុទ្ធវ័យក្មេង Franculino Dju

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ CaughtOffside បានអោយដឹងថាក្លឹប Aston Villa , Newcastle United, Leicester City និង Crystal Palace បានចាប់អារម្មណ៍លើកីឡាករវ័យក្មេងដែលមានទេពកោសល្យ Franculino Dju ដោយគាត់កំពុងលេងនៅ Danish Superliga ។

នៅក្នុងរដូវកាលនេះគាត់អាចស៊ុតបញ្ចូលទីបាន ៥គ្រាប់ក្នុងការបង្ហាញខ្លួន ១៤ប្រកួតក្នុងលីក ដែលប្រហែលជាមិនមែនជាការវិលត្រលប់មកវិញដ៏អស្ចារ្យនោះទេ ប៉ុន្តែខ្សែប្រយុទ្ធរូបនេះទើបតែមានអាយុ ២០ឆ្នាំប៉ុណ្ណោះ ហើយគាត់នៅវ័យក្មេងមិនទាន់មានបទពិសោធន៍ច្រើននោះទេ៕

Previous articleMan Utd ដាក់គោលដៅផ្ទេរយកខ្សែបម្រើស្លាបឆ្នើមរបស់ក្លឹប Spurs
Next articleវីរៈបុរសរបស់ក្លឹបហង្សក្រហមលោក Riise ណែនាំអោយក្លឹបនាំយកកីឡាកររបស់ក្លឹប Newcastle ម្នាក់នេះ