វីរៈបុរសរបស់ក្លឹបហង្សក្រហមលោក Riise ណែនាំអោយក្លឹបនាំយកកីឡាកររបស់ក្លឹប Newcastle ម្នាក់នេះ

បរទេស៖ ខ្សែប្រយុទ្ធក្រុម Liverpool កីឡាករ Darwin Nunez បានទទួលរងការរិះគន់ជាច្រើនចំពោះទម្រង់លេងយ៉ាងអាក្រក់របស់គាត់ចាប់តាំងពីបានចូលរួមជាមួយក្លឹប ហើយឥឡូវនេះក្រុមហង្សក្រហមត្រូវបានជំរុញនាំយកកីឡាករ Alexander Isak របស់ក្លឹប Newcastle United មកជំនួសគាត់។

Alexander Isak Newcastle

អតីតវីរៈបុរសរបស់ក្លឹប Liverpool លោក John Arne Riise បាននិយាយប្រាប់ The Mirror ថា៖ “ខ្ញុំបានឃើញពាក្យចចាមអារ៉ាមដែលនិយាយថាគាត់ក៏ពេញចិត្តក្នុងការផ្ទេរមកកាន់ក្លឹប Liverpool ផងដែរ។ ខ្សែប្រយុទ្ធគ្រប់រូបចង់ទៅ Liverpool នៅពេលនេះ នៅពេលដែលពួកគេកំពុងលេង​ ប៉ុន្តែខ្ញុំគិតថាវាអាចក្លាយជាការបន្ថែមដ៏ល្អមួយសម្រាប់ក្រុមទាំងមូល”៕

Previous articleក្លឹបនៅ Premier League ជាច្រើនកំពុងចាប់អារម្មណ៍ខ្សែប្រយុទ្ធវ័យក្មេង Franculino Dju
Next articleលោក William Gallas ជឿជាក់ថា Cole Palmer នឹងមិនចាកចេញពីតោខៀវនៅរដូវក្តៅនោះទេ