លោក William Gallas ជឿជាក់ថា Cole Palmer នឹងមិនចាកចេញពីតោខៀវនៅរដូវក្តៅនោះទេ

បរទេស៖ អតីតារាឆ្នើមរបស់ក្លឹប Chelsea លោក William Gallas បានអះអាងថា Cole Palmer ទំនងជាកំពុងរង់ចាំ “មើលថាតើគាត់អាចឈ្នះពានរង្វាន់” មុនពេលដែលគិតអំពីការចាកចេញ។

ថ្លែងទៅកាន់ Slingo លោក William Gallas បាននិយាយថា៖ “អ្នកគាំទ្រ Chelsea មិនចាំបាច់ព្រួយបារម្ភអំពី Cole Palmer នៅរដូវក្តៅនេះទេ គាត់ចង់មើលថាតើគាត់អាចឈ្នះពានរង្វាន់ជាមួយ Chelsea ដែរឬទេ។ គាត់នឹងចាកចេញ ប្រសិនបើគាត់គិតថាវាជាពេលវេលាត្រឹមត្រូវ ហើយនោះនឹងមិនមែនជារដូវក្តៅនេះទេ”៕

Previous articleវីរៈបុរសរបស់ក្លឹបហង្សក្រហមលោក Riise ណែនាំអោយក្លឹបនាំយកកីឡាកររបស់ក្លឹប Newcastle ម្នាក់នេះ
Next articleកូនប្រុសរបស់ខ្សែប្រយុទ្ធ Adriano ចុះហត្ថលេខាជាមួយក្លឹបលីគទី៣ នៅព័រទុយហ្គាល់