ក្លឹបនៅអ៊ីតាលីចង់ខ្ចីជើងកីឡាករ​ Mason Mount ពីបិសាចក្រហម

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ InterLive បានអោយដឹងថាក្លឹប Inter Milan កំពុងសម្លឹងរកមើការខ្ចីជើងកីឡាករ Mason Mount នៅរដូវក្តៅនេះពីក្លឹប Manchester United ជាមួយនឹងជម្រើសក្នុងការទិញផ្តាច់។

ទោះបីជាយ៉ាងណាក៏ដោយក្លឹប Inter Milan ចង់ឱ្យខាងក្លឹប Manchester United ជួយបង់នូវចំណែកដ៏សំខាន់នៃប្រាក់ឈ្នួល ២៥០,០០០ ផោនក្នុងមួយសប្តាហ៍របស់ Mason Mount ខណៈដែលពួកគេស្វែងរកអ្នកជំនួសកន្លែងកីឡាករ Henrikh Mkhitaryan ដែលមានវ័យ ៣៦ឆ្នាំ៕

Previous articleLeverkusen កំណត់អត្តសញ្ញាណកីឡាករ​ Man City ម្នាក់ ជាជម្រើសមកជំនួស Florian Wirtz
Next articleកីឡាករ Sepp Van den Berg មានបំណងចង់វិលត្រលប់ទៅកាន់ក្លឹប Liverpool វិញ