ក្លឹបនៅអារ៉ាប៊ីសាអូឌីត ត្រៀមដាក់សំណើរ ២០០លានផោនផ្ទេរយក Vinícius Júnior

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Daily Telegraph បានអោយដឹងថាក្លឹបអារ៉ាប៊ីសាអូឌីតត្រូវបានរាយការណ៍ថាបានត្រៀមខ្លួនដើម្បីដាក់សំណើរដ៏គួរឱ្យភ្ញាក់ផ្អើលចំនួន ២០០លានផោនសម្រាប់តារាឆ្នើមរបស់ក្លឹប Real Madrid កីឡាករ Vinícius Júnior ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករនាពេលខាងមុខ។

នៅក្នុងដំណាក់កាលនេះ វានៅតែមិនទាន់ច្បាស់ថាតើក្លឹបណាខ្លះនៅអារ៉ាប៊ីសាអូឌីតនឹងធ្វើការដាក់សំណើរជាផ្លូវការនោះទេ បើទោះបីជាមានក្លឹប Al Hilal ត្រូវបានគេលើកឡើងថាទំនងជាគូប្រជែងសម្រាប់ការចុះហត្ថលេខារបស់គាត់ក៏ដោយ៕

Previous articleMan City ចង់បានខ្សែការពាររបស់ AC Milan ដែលមានតម្លៃ ៣៥លានអឺរ៉ូ
Next articleនាយកផ្នែកកីឡារបស់ Napoli បង្ហើបអំពីអនាគតរបស់កីឡាករ Victor Osimhen