បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Erik ten Hag និយាយអំពីកំឡុងពេលនៅក្លឹប Manchester United ថា៖
“ខ្ញុំចូលចិត្តវាខ្លាំងណាស់។ បាល់ទាត់អង់គ្លេស អ្នកគាំទ្រដែលប្តេជ្ញាចិត្តចំពោះក្លឹប… ពួកគេស្មោះត្រង់ចំពោះក្លឹប កីឡាករ និងបុគ្គលិក ដូច្នេះវាជាការលះបង់។ ខ្ញុំអាចដឹងគុណចំពោះរឿងនោះតែប៉ុណ្ណោះ”៕



