អោយតែឈ្នះពានមួយនេះ!! Bayern នឹងមិនបណ្តេញលោក Kompany ចេញនោះទេ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ SPORT BILD បានអោយដឹងថាថ្នាក់ដឹកនាំក្លឹប Bayern Munich បានធ្វើការសម្រេចចិត្តរួចហើយអំពីអនាគតរបស់គ្រូបង្វឹក Vincent Kompany នៅក្លឹប ដោយជាក់ស្តែងកន្លែងរបស់បុរសសញ្ជាតិបែលហ្ស៊ិករូបនេះមិនស្ថិតក្នុងគ្រោះថ្នាក់នោះទេ បើទោះបីជាទម្រង់របស់ពួកគេយ៉ាងណាក៏ដោយសម្រាប់ការប្រកួតជាមួយ Bayer Leverkusen នៅ Champions League វគ្គ ១៦ក្រុម។

Bayer 04 Leverkusen v FC Bayern München - Bundesliga

ក្លឹប Bayern Munich បានតែងតាំង Kompany ជាគ្រូបង្វឹក បន្ទាប់ពីបេក្ខជនកំពូលៗជាច្រើនរួមទាំង Xabi Alonso មិនអាចរកបាន។ នៅពេលនោះ Kompany ជាអ្នកគ្រប់គ្រងក្លឹប Burnley ដែលត្រូវកាត់ចោលទៅ Championship។ ឥឡូវនេះ Bayern នាំមុខគេនៅ Bundesliga ដោយ 8 ពិន្ទុ ហើយ Kompany រៀបចំការប្រកួត Champions League ជាមួយ Bayer Leverkusen របស់ Alonso ក្នុងវគ្គ ១៦ក្រុមចុងក្រោយ។

នៅមុនការប្រកួតថ្ងៃទី៥ និងទី១១ ខែមីនា អ្នកគ្រប់គ្រងរបស់ Bayern បានផ្តល់ការធានាការងារដល់ Kompany ដោយមិនគិតពីលទ្ធផលនៃការប្រកួត Champions League របស់គាត់។ ដរាបណាគាត់ឈ្នះជើងឯក Bundesliga អនាគតរបស់គាត់គឺមានសុវត្ថិភាព។

កាលពីដើមខែនេះ ប្រភពពី Kicker បានអោយដឹងថាប្រធានក្លឹបBayern នឹងធ្វើកិច្ចប្រជុំផ្ទៃក្នុងមួយដើម្បីវិភាគនៅបញ្ហារបស់ក្លឹបនាពេលថ្មីនេះ ដែលមើលឃើញថាពួកគេពិបាកក្នុងការបង្ហាញទម្រង់លេង បីទោះជាពួកគេឈ្នះច្រើន និងចាញ់មានចំនួនតិច។

ទោះជាយ៉ាងណាក៏ដោយ ទោះបីជាបរាជ័យក្នុងការយកជ័យជំនះលើក្រុមAlonso ក្នុងការជួបគ្នាបីលើកមុន (ស្មើ ២លើក និងចាញ់មួយពែងក៏ដោយ) ក្លឹប Bayern នៅតែមានទំនុកចិត្តលើការងាររបស់ Kompany ។ ថ្នាក់ដឹកនាំក្លឹប Bayern មានការកោតសរសើរចំពោះការងាររបស់ Kompany រហូតដល់ចំណុចនេះ ដោយគិតគូរពីភាពគ្មានបទពិសោធន៍របស់គាត់នៅកម្រិតខ្ពស់បំផុត។ មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ គ្រូ​បង្វឹក​ក៏​មាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​កីឡាករ​របស់​លោក​ផង​ដែរ ដែល​នៅ​ពី​ក្រោយ​គាត់​យ៉ាង​ពេញ​ទំហឹង។

Kompany, FCB

ក្រុម Bayern នឹងត្រូវជួបជាមួយក្លឹប Leverkusen នៅថ្ងៃពុធសប្តាហ៍ក្រោយ (ថ្ងៃទី៦ ខែមីនា) បន្ទាប់ពីទៅសួរសុខទុក្ខក្រុម Stuttgart សម្រាប់ការប្រកួត Bundesliga នៅចុងសប្តាហ៍៕

Previous articleErik ten Hag រំលឹកដល់ពេលវេលាដែលខ្លួននៅដឹកនាំក្លឹប Man United
Next articleDan Ashworth ស្ថិតក្នុងបញ្ជីដែលក្លឹប Arsenal ចង់បានមកកាន់តំណែងនាយកផ្នែកកីឡា