បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Gerard Pique អតីតខ្សែការពារឆ្នើមរបស់ក្លឹប Barcelona បាននិយាយអំពីកីឡាករក្មេងៗចេញពីសាលាបាល់ទាត់ La Masia ថា៖
“សំណួរធំគឺថាតើកីឡាករដូចជា Lamine, Cubarsí, Balde, Gavi ឬអ្នកផ្សេងទៀត … នឹងមានឱកាសដូចគ្នាប្រសិនបើក្លឹបឈានដល់កម្រិតកំពូល។ សាលាបាល់ទាត់ La Masia តែងតែផ្តល់អោយយើងនៅទ្រព្យសម្បត្តិមិនគួរឱ្យជឿសម្រាប់ Barça ហើយខ្ញុំជឿថាវាតំណាងឱ្យអត្តសញ្ញាណ និង DNA របស់យើង”៕