Amorim ចង់បានខ្សែបម្រើរបស់ក្លឹប Lille ម្នាក់នេះមកពង្រឹងក្រុមរបស់គាត់

បរទេស៖ អ្នកចាត់ការ Ruben Amorim របស់ក្រុម Manchester United ត្រូវបានគេរាយការណ៍ថាចង់នាំយកខ្សែបម្រើកណ្តាលរបស់ក្លឹប Lille កីឡាករ Angel Gomes ទៅកាន់ Old Trafford នៅរដូវក្តៅនេះ ខណៈដែលគាត់នឹងក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួននៅរដូវក្តៅនេះ ព្រោះតែផុតកុងត្រា។

នេះបើយោងតាមការចេញផ្សាយរបស់ The Daily Briefing បានអោយដឹងថាកីឡាករ ២៣ឆ្នាំ​ដែល​ធ្លាប់ជាយុវជននៅសាលាបាល់ទាត់របស់ក្លឹប Man Utd គ្រោង​នឹង​ចាក​ចេញ​ពី Lille នៅ​ពេល​ចប់​កុងត្រា​នេះ។

FBL-FRA-LIGUE1-TOULOUSE-LILLE

គាត់បានទាក់ទាញការចាប់អារម្មណ៍ពីក្លឹបជាច្រើនរួមទាំង Tottenham, Newcastle និង Aston Villa ខណៈដែល Bayern Munich និង RB Leipzig ក៏កំពុងតាមដានស្ថានភាពរបស់គាត់ផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍បានបង្ហាញថា ខ្សែបម្រើរូបនេះពេញចិត្តនឹងការវិលត្រឡប់ទៅកាន់ក្របខ័ណ្ឌកំពូលរបស់អង់គ្លេសវិញ៕

Previous articleLiverpool ជាក្រុមមួយដែលសួរនាំអំពីតម្លៃខ្លួន Mason Greenwood
Next articleChristensen ត្រូវអវត្តមានចន្លោះពី ៣-៤សប្តាហ៍សម្រាប់ក្រុម Barca