Liverpool ជាក្រុមមួយដែលសួរនាំអំពីតម្លៃខ្លួន Mason Greenwood

បរទេស៖ បន្ទាប់ពីបានចំណាយពេលក្នុងរដូវកាល ២០២៣-២៤ ក្នុងការលេងខ្ចីជើងនៅក្លឹប Getafe កីឡាករ Greenwood ត្រូវបានលក់ជាអចិន្ត្រៃយ៍ទៅឱ្យ Marseille ក្នុងកិច្ចព្រមព្រៀង ២៦.៦លានផោនកាលពីរដូវក្តៅមុន។ កីឡាករវ័យ ២២ឆ្នាំរូបនេះបានធ្វើការអុកឡុកក្នុងទឹកដីបារាំងដោយបានស៊ុតបញ្ចូលទី ១៤គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីបាន ៣ដង ក្នុងការបង្ហាញខ្លួន ២២លើកមកទល់ពេលនេះនៅរដូវកាលនេះ។ ទម្រង់លេងរបស់គាត់បានដើរតួយ៉ាងសំខាន់ក្នុងការជួយ Marseille ឡើងទៅកាន់ចំណាត់ថ្នាក់លេខ២ ក្នុង Ligue 1 ដែលធ្វើឱ្យគាត់ក្លាយជាខ្សែប្រយុទ្ធវ័យក្មេងដែលត្រូវបានគេនិយាយច្រើនបំផុតនៅក្នុងបាល់ទាត់អឺរ៉ុប។

FBL-FRA-LIGUE1-MARSEILLE-STRASBOURG

នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្រុមហង្សក្រហមជាក្រុមមួយក្នុងចំណោមក្រុមចំនួន៤ ដែលបានចាប់អារម្មណ៍ក្នុងការធានាហត្ថលេខាយក Greenwood។ ក្លឹប Liverpool ត្រូវបានគេនិយាយថាកំពុងប្រកួតប្រជែងជាមួយ Bayern Munich, Juventus និង Barcelona ។ ដោយដឹងពីតម្លៃកើនឡើងរបស់កីឡាករ Greenwood ធ្វើអោយក្លឹប Marseille បានដាក់តម្លៃប្រមាណ ៧៥លានអឺរ៉ូលើខ្សែប្រយុទ្ធ ដែលធ្វើឱ្យវាក្លាយជាកិច្ចព្រមព្រៀងដ៏លំបាកសម្រាប់ Barcelona ដោយសារតែការតស៊ូផ្នែកហិរញ្ញវត្ថុរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ Liverpool, Bayern Munich និង Juventus សុទ្ធតែស្ថិតក្នុងស្ថានភាពមួយដែឡអាចបំពេញតាមការចង់របស់ក្លឹប Marseille ប្រសិនជាពួកគេធ្វើការដាក់សំណើរជាផ្លូវការមែន។

ខណៈពេលដែល Manchester United បានចែកផ្លូវជាមួយកីឡាករ Greenwood ក្នុងឆ្នាំ២០២៤ ពួកគេបានចរចារលើលក្ខខណ្ឌលក់ ៥០% នៅក្នុងកិច្ចព្រមព្រៀងជាមួយក្លឹប Marseille ដែលមានន័យថាពួកគេនឹងមានសិទ្ធិទទួលបានចំនួនទឹកប្រាក់ដ៏ច្រើនប្រសិនបើ Marseille លក់គាត់នាពេលអនាគត។ ប្រភពដដែលបានអោយដឹងថែមទៀតថាក្លឹប United មានជម្រើសក្នុងការបង្កើនភាគរយរបស់ពួកគេក្នុងការផ្ទេរនាពេលអនាគតទៀតផង។

Mason Greenwood Marseille 2024-25

ដោយគិតពីសារៈសំខាន់របស់កីឡាករ Greenwood ចំពោះក្រុម Marseille នឹងតស៊ូដើម្បីរក្សាគាត់ លុះត្រាតែមានការផ្តល់ជូនដែលមិនអាចប្រកែកបាន ទើបអាចធ្វើអោយក្លឹបនៅបារាំងផ្លាស់ប្តូរចិត្តបាន។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើ Liverpool ឬ Bayern Munich ទាក់ទងទៅកាន់ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស ហើយអាចនឹងមានការល្បួងឱ្យមានការផ្ទេរ។ ក្នុងរយៈពេលខ្លី គាត់នឹងជួយក្លឹប Marseille ក្នុងការប្រកួតជាមួយក្លឹប Nantes នៅថ្ងៃអាទិត្យនេះសម្រាប់ការប្រកួតនៅ Ligue 1៕

Previous articleArteta និង Arne Slot សុទ្ធតែចង់បានកីឡាករឆ្នើមរបស់ Bayern Munich
Next articleAmorim ចង់បានខ្សែបម្រើរបស់ក្លឹប Lille ម្នាក់នេះមកពង្រឹងក្រុមរបស់គាត់