Arteta និង Arne Slot សុទ្ធតែចង់បានកីឡាករឆ្នើមរបស់ Bayern Munich

បរទេស៖ ក្លឹប Arsenal និង Liverpool ត្រៀមប្រជែងគ្នាដើម្បីចុះហត្ថលេខាលើខ្សែបម្រើ Joshua Kimmich របស់ Bayern Munich ដែលកុងត្រារបស់គាត់នឹងផុតនៅរដូវក្តៅនេះ។

Joshua Kimmich

នេះបើយោងតាមការចេញផ្សាយរបស់ Sky Germany បានអោយដឹងថាក្រុមកាំភ្លើងធំចង់នាំយក Kimmich ទៅកាន់ Premier League ដោយចាត់ទុកគាត់ជាការបន្ថែមដ៏មានតម្លៃសម្រាប់តំបន់បម្រើរបស់ពួកគេ។ ស្របពេលដែលការចេញផ្សាយរបស់ The Sun បានរាយការណ៍ថាក្លឹប Liverpool ក៏កំពុងពិចារណាលើការផ្ទេរសម្រាប់កីឡាករសញ្ញាតិអាល្លឺម៉ង់ផងដែរ។ សមត្ថភាពរបស់គាត់ដែលអាចលេងជាខ្សែការពារប្រយុទ្ធបានធ្វើអោយគាត់កាន់តែទាក់ទាញ ជាពិសេសប្រសិនបើ Trent Alexander-Arnold ចាកចេញទៅ Real Madrid ៕

Previous articleព្រោះតែលក្ខខណ្ឌនេះ អាចធ្វើអោយ Ilkay Gundogan នឹងបន្តស្នាក់នៅ Man City
Next articleLiverpool ជាក្រុមមួយដែលសួរនាំអំពីតម្លៃខ្លួន Mason Greenwood