កីឡាករ​ Denner នឹងចុះហត្ថលេខាជាមួយតោខៀវសម្រាប់កុងត្រារយៈពេល ៧ឆ្នាំ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Globo បានអោយដឹងថាក្លឹប Chelsea បានធានាក្នុងការចុះហត្ថលេខាយកកីឡាករវ័យ ១៧ឆ្នាំរបស់ក្លឹប Corinthians កីឡាករ​ Denner ដែលមានតម្លៃប្រមាន ១០លានអឺរ៉ូ។

ប្រភពដដែលបានបន្ថែមទៀតថាក្រុមនៅប្រទេសប្រេស៊ីលនឹងទទួលបានប្រាក់បន្ថែមចំនួន ៤លានអឺរ៉ូទៀតជាប្រាក់រង្វាន់ដែលទាក់ទងនឹងទម្រង់លេងរបស់កីឡាករ ហើយក៏មានលក្ខខណ្ឌលក់នាពេលអនាគតផងដែរ។ កីឡាករ Denner ដែលជាគោលដៅសម្រាប់ក្រុមរបស់ Enzo Maresca ចាប់តាំងពីខែមករា ត្រូវបានរាយការណ៍ថានឹងចុះកិច្ចសន្យារយៈពេល ៧ឆ្នាំជាមួយក្លឹប Chelsea ៕

Previous articleប្រធានក្លឹប Bayern ធ្វើការព្រមានទៅកាន់ក្លឹប Arsenal ព្រោះតែរឿងនេះ
Next articleCesc Fabregas ក្លាយជាបេក្ខភាពមកជំនួសកន្លែង Sergio Conceicao នៅ AC Milan