Spurs បានសម្រេចចិត្តចំពោះអនាគតរបស់កីឡាករ Timo Werner ហើយ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Express បានអោយដឹងថាក្លឹប Tottenham Hotspur ត្រូវបានរាយការណ៍ថាបានជ្រើសរើសមិនអនុវត្តជម្រើសរបស់ពួកគេក្នុងការចុះហត្ថលេខាលើ Timo Werner សម្រាប់កិច្ចសន្យាជាអចិន្ត្រៃយ៍ បើទោះបីជាមានឱកាសក្នុងការចុះហត្ថលេខាយកគាត់ត្រឹមតែតម្លៃ ៨.៥លានផោនប៉ុណ្ណោះនៅរដូវក្តៅនេះ។

ខ្សែប្រយុទ្ធអាឡឺម៉ង់ដំបូងបានចូលរួមជាមួយ Spurs ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលប្រាំមួយខែពី RB Leipzig ក្នុងខែមករា ឆ្នាំ ២០២៤។ ការស្នាក់នៅរបស់គាត់ត្រូវបានបន្តសម្រាប់រដូវកាលបន្ទាប់ទៀត ប៉ុន្តែគាត់នៅតែមិនអាចបង្ហាញអំពីឥទ្ធិពលរបស់គាត់ដដែរ ខណៈដែលគាត់ស៊ុតបញ្ចូលទីតែម្តងប៉ុណ្ណោះសម្រាប់ការបង្ហាញខ្លួន ២៧ដង ដែលនាំអោយក្លឹប Tottenham ធ្វើការពិចារណាឡើងវិញអំពីផែនការរយៈពេលវែងរបស់ពួកគេ៕

Previous articleReal ចាប់អារម្មណ៍កីឡាកររបស់ Crystal ដែលមានតម្លៃ ៧០លានផោន
Next articleSouthampton ពិចារណាបណ្តេញលោក Ivan Juric នៅចុងបញ្ចប់នៃរដូវកាលនេះ