Man Utd សម្លឹងឃើញអ្នកចាំទីវ័យក្មេងរបស់ក្លឹប Burnley អាចជាជម្រើសមកជំនួស Onana

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់​ TEAMtalk បានអោយដឹងថាក្លឹប Manchester United បានបង្ហាញចំណាប់អារម្មណ៍លើកីឡាករ James Trafford របស់ Burnley ខណៈដែលពួកគេសម្លឹងមើលការពង្រឹងជម្រើសអ្នកចាំទីរបស់ខ្លួន។ កីឡាករវ័យ ២២ឆ្នាំរូបនេះបានបង្ហាញការចាប់អារម្មណ៍នៅក្នុងរដូវកាលនេះ ដោយសម្រេចបាន Clean Sheet ចំនួន ១១ដងជាប់ៗគ្នា ដោយសរុបពេលវេលាប្រមាណជិត ១០០០នាទី ដែលមិនរបូតគ្រាប់បាល់។

James Trafford Burnely 2025

ក្លឹប បិសាចក្រហមត្រូវបានរាយការណ៍ថាមានបំណងចង់បានអ្នកចាំទីវ័យក្មេងដើម្បីធ្វើជាអ្នកបម្រុងសម្រាប់អ្នកចាំទី André Onana ។ ទោះជាយ៉ាងណាក៏ដោយ Newcastle United ក៏ត្រូវបានគេនិយាយថាកំពុងតាមដានស្ថានភាពរបស់ Trafford ដែលអាចបង្កើតជាសង្គ្រាមនៃការផ្ទេរ៕

Previous articleគ្រូបង្វឹកក្លឹប Southampton បញ្ជាក់អំពីអនាគតយុវជនឆ្នើម Tyler Dibling
Next articleJoshua Kimmich និយាយព្រមព្រៀងទៅលើកុងត្រាថ្មីជាមួយ Bayern Munich