បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Liverpool Confidential របស់ Daily Mail បានឱ្យដឹងថាក្លឹប Real Madrid កំពុងកំណត់គោលដៅលើខ្សែការពារកណ្តាល Konate របស់ក្លឹប Liverpool សម្រាប់ការផ្ទេរនៅរដូវក្តៅឆ្នាំ២០២៦។ ខ្សែការពារសញ្ជាតិបារាំងរូបនេះត្រូវបាននិយាយថាកំពុងស្ថិតលើរ៉ាដារបស់ក្លឹប ជាមួយនឹងសក្តានុពលក្នុងការដើរតាមគន្លងរបស់មិត្តរួមក្រុម Trent Alexander-Arnold ដែលត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្លាស់ប្តូរមួយដោយឥតគិតថ្លៃ និងចូលរួមជាមួយ Madrid នៅរដូវក្តៅនេះ។
កុងត្រារបស់កីឡាករ Konate ជាមួយហង្សក្រហម នឹងត្រូវផុតកំណត់នៅចុងរដូវកាល ២០២៥-២៦ ហើយកីឡាករក៏បានពិភាក្សាជាមួយក្លឹបជុំវិញការបន្តកុងត្រាថ្មីផងដែរ ប៉ុន្តែមិនទាន់មានការអភិវឌ្ឍន៍ណាមួយនោះទេ។ ប្រធានក្លឹប Real Madrid លោក Florentino Perez ត្រូវបានគេជឿថាជាអ្នកកោតសរសើរយ៉ាងខ្លាំងចំពោះខ្សែការពារកណ្តាលសញ្ជាតិបារាំង ដោយក្លឹបអធិរាជសត្រៀមខ្លួនរង់ចាំរហូតដល់រដូវក្តៅក្រោយដើម្បីចុះហត្ថលេខាលើគាត់ដោយគ្មានតម្លៃខ្លួន៕