បរទេស៖ អ្នកចាត់ការក្រុម Arsenal លោក Mikel Arteta បានពណ៌នាការចាកចេញនៃយុវជនដែលចេញពីសាលាបាល់ទាត់របស់ខ្លួនកីឡា Chido Obi និង Ayden Heaven ទៅកាន់ Manchester United ថាជារឿង “អកុសល” ។
កីឡាករ Obi វ័យ ១៧ឆ្នាំ អាចនឹងបង្ហាញខ្លួនឱ្យ Man Utd ក្នុងការប្រកួតខាងមុខទល់នឹង Arsenal នៅថ្ងៃអាទិត្យ។ គាត់បានសម្រេចចិត្តចាកចេញពីក្លឹបនៅភាគខាងជើងទីក្រុងឡុងដ៍ កាលពីរដូវក្តៅមុន ដោយសារតែមានការព្រួយបារម្ភជុំវិញការវិវត្តរបស់គាត់ទៅកាន់ក្រុមឈុតធំ។
Arteta បាននិយាយថា “ខ្ញុំមិនបានចូលរួមក្នុងការសម្រេចចិត្តនោះទេ។ នៅពេលដែលកីឡាករម្នាក់សម្រេចចិត្តផ្លូវល្អបំផុតគឺការចាកចេញ វាមិនមានអ្វីច្រើនដែលអ្នកអាចធ្វើបាននោះទេ។ វាជារឿងអកុសលណាស់ ព្រោះយើងចង់រក្សាកីឡាករដែលចេញពីសាលាបាល់ទាត់របស់យើង ហើយទទួលបានជោគជ័យក្នុងក្រុមដំបូង ប៉ុន្តែក្នុងករណី Chido Obi និង Ayden Heaven យើងមិនអាចធ្វើវាបានទេ”៕