Liverpool និង Chelsea សុទ្ធតែចង់បានកីឡាករ Real Betis ម្នាក់នេះ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាក្លឹប Chelsea និង Liverpool ត្រូវបានរាយការណ៍ថាកំពុងរៀបចំខ្លួនដើម្បីចុះហត្ថលេខាលើខ្សែបម្រើស្លាបរបស់ Real Betis កីឡាករ Jesús Rodriguez។

Real Betis v Deportivo Alaves - La Liga EA Sports 2024/2025

យុវជនសញ្ជាតិអេស្ប៉ាញដែលលេងតំណាងឱ្យប្រទេសរបស់គាត់នៅកម្រិតអាយុក្រោម ១៩ឆ្នាំ មានលក្ខខណ្ឌផ្តាច់កុងត្រាប្រមាណ ៥០លានអឺរ៉ូនៅក្នុងកិច្ចសន្យារបស់គាត់។ កីឡាករ Rodriguez ដំបូង​លេង​ខាង​ស្តាំ ប៉ុន្តែ​ក្រោយ​មក​ត្រូវ​បាន​ប្តូរ​ទៅ​ឆ្វេង​ដើម្បី​សម្រួល​កីឡាករ Antony ដែល​ខ្ចី​ជើង Manchester United។ ជាមួយនឹងកេរ្តិ៍ឈ្មោះដែលកំពុងរីកចម្រើនរបស់គាត់ ការផ្លាស់ប្តូរទៅកាន់ក្របខ័ណ្ឌ Premier League អាចនឹងកើតឡើងបាន៕

Previous articleArteta និយាយអំពីយុវជន Chido Obi និង Ayden Heaven ដែលផ្ទេរទៅកាន់ Man Utd
Next articleភ្នាក់ងាររបស់ Neymar កំពុងធ្វើការពិភាក្សាជាមួយក្លឹបយក្សចំនួន ២