Arteta និយាយអំពីយុវជន Chido Obi និង Ayden Heaven ដែលផ្ទេរទៅកាន់ Man Utd

បរទេស៖ អ្នកចាត់ការក្រុម Arsenal លោក Mikel Arteta បានពណ៌នាការចាកចេញនៃយុវជនដែលចេញពីសាលាបាល់ទាត់របស់ខ្លួនកីឡា Chido Obi និង Ayden Heaven ទៅកាន់ Manchester United ថាជារឿង “អកុសល” ។

កីឡាករ Obi វ័យ ១៧ឆ្នាំ អាច​នឹង​បង្ហាញ​ខ្លួន​ឱ្យ Man Utd ក្នុង​ការ​ប្រកួត​ខាង​មុខ​ទល់​នឹង Arsenal នៅ​ថ្ងៃ​អាទិត្យ។ គាត់បានសម្រេចចិត្តចាកចេញពីក្លឹបនៅភាគខាងជើងទីក្រុងឡុងដ៍ កាលពីរដូវក្តៅមុន ដោយសារតែមានការព្រួយបារម្ភជុំវិញការវិវត្តរបស់គាត់ទៅកាន់ក្រុមឈុតធំ។

Arteta បាននិយាយថា “ខ្ញុំមិនបានចូលរួមក្នុងការសម្រេចចិត្តនោះទេ។ នៅពេលដែលកីឡាករម្នាក់សម្រេចចិត្តផ្លូវល្អបំផុតគឺការចាកចេញ វាមិនមានអ្វីច្រើនដែលអ្នកអាចធ្វើបាននោះទេ។ វាជារឿងអកុសលណាស់ ព្រោះយើងចង់រក្សាកីឡាករដែលចេញពីសាលាបាល់ទាត់របស់យើង ហើយទទួលបានជោគជ័យក្នុងក្រុមដំបូង ប៉ុន្តែក្នុងករណី Chido Obi និង Ayden Heaven យើងមិនអាចធ្វើវាបានទេ”៕

Previous articleLukaku ទម្លាក់អំពីទង្វើដែលក្លឹប Chelsea ធ្វើដាក់ខ្លួន
Next articleLiverpool និង Chelsea សុទ្ធតែចង់បានកីឡាករ Real Betis ម្នាក់នេះ