ភ្នាក់ងាររបស់ Neymar កំពុងធ្វើការពិភាក្សាជាមួយក្លឹបយក្សចំនួន ២

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sport បានអោយដឹងថាលោក Zahavi ភ្នាក់ងាររបស់កីឡាករ Neymar បាននឹងកំពុងពិភាក្សាដើម្បីរៀបចំការផ្លាស់ប្តូរដ៏មានសក្តានុពលសម្រាប់ Neymar ទៅកាន់ Barcelona ឬ Bayern ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខនេះ។

ភ្នាក់ងាររូបនេះបានដើរតួរយ៉ាងសំខាន់ក្នុងការផ្ទេរបំបែកកំណត់ត្រារបស់ Neymar ពីក្លឹប Barcelona ទោកាន់ក្លឹប Paris Saint-Germain ក្នុងឆ្នាំ២០១៧ និងការផ្ទេរជាបន្តបន្ទាប់របស់គាត់ទៅ Al-Hilal ហើយពេលនេះកំពុងធ្វើការលើការផ្ទេរដ៏ធំមួយទៀតសម្រាប់ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល៕

Previous articleLiverpool និង Chelsea សុទ្ធតែចង់បានកីឡាករ Real Betis ម្នាក់នេះ
Next articleលោកជំទាវបណ្ឌិត កុយ ពិសី ៖ ទិវារត់ប្រណាំងស្ត្រី ១០គីឡូម៉ែត្រ ជាការលើកកម្ពស់ដល់សិទ្ធិស្មើភាព និងអនុភាពស្ត្រី ក្នុងសកម្មភាពកីឡា