Real Madrid ហ៊ានចំណាយលុយសម្រាប់ផ្ទេរ Alexander-Arnold អោយបានមុនការប្រកួត Club World Cup

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស The Sun បានអោយដឹងថាក្លឹប Real Madrid ត្រូវបានរាយការណ៍ថាសុខចិត្តចំណាយប្រាក់ដើម្បីធានាបានការចុះហត្ថលេខាលើកីឡាករ Trent Alexander-Arnold មុនពេលការប្រកួត Club World Cup នៅខែមិថុនា។

កុងត្រារបស់ខ្សែការពារស្តាំសញ្ជាតិអង់គ្លេសជាមួយក្លឹប Liverpool នឹងត្រូវផុតកំណត់នៅថ្ងៃទី៣០ ខែមិថុនា ប៉ុន្តែក្លឹប Real Madridមានបំណងចង់នាំយកគាត់មកមុននេះ។ ប្រសិនបើក្លឹប Liverpool ឈានដល់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League នោះរដូវកាលរបស់ក្លឹបនឹងចប់នៅថ្ងៃទី៣១ ខែឧសភា ដែលអាចមានឥទ្ធិពលលើពេលវេលានៃកិច្ចព្រមព្រៀងមួយ៕

Previous articleJuventus និង Newcastle អាចនឹងធ្វើការដោះដូរកីឡាករ ២រូបនេះ នៅរដូវក្តៅ
Next articleGiovanni Reyna មានបំណង់ចាកចេញពី Dortmund នៅរដូវក្តៅនេះ