Arsenal ប្តូរទៅចាប់អារម្មណ៍ខ្សែប្រយុទ្ធរបស់ក្លឹប Frankfurt ដែលមានតម្លៃ ៨០លានអឺរ៉ូ

បរទេស៖ ក្លឹប Arsenal បានរាយការណ៍ថាបានបង្វែរការចាប់អារម្មណ៍របស់ពួកគេទៅលើខ្សែប្រយុទ្ធដែលមានតម្លៃ ៨០លានអឺរ៉ូ ខណៈដែលពួកគេព្យាយាមដោះស្រាយបញ្ហាខ្សែប្រយុទ្ធរបស់ពួកគេនៅរដូវក្តៅនេះ។

Eintracht Frankfurt, Ekitike

នេះបើយោងតាមការចេញផ្សាយរបស់ Sky Sports បានអោយដឹងថាក្លឹប Arsenal ចាប់អារម្មណ៍លើខ្សែប្រយុទ្ធរបស់ Eintracht Frankfurt កីឡាករ Hugo Ekitike ប៉ុន្តែក្លឹប Newcastle United បានធ្វើការសាកសួរអំពីតម្លៃរបស់កីឡាករវ័យ ២២ឆ្នាំនេះរួចរាល់ហើយ។ ហើយ Sky Sports Germany បន្ថែមថា ខណៈពេលដែលកីឡាករសញ្ជាតិបារាំងរូបនេះទំនងជានឹងចាកចេញពីក្លឹបនៅរដូវក្តៅនេះ ក្រុម Bundesliga បានដាក់តម្លៃ ៨០លានអឺរ៉ូសម្រាប់ក្លឹបដែលចង់បានគាត់៕

Previous articleBarcelona រីករាយក្នុងការផ្តល់កុងត្រាថ្មីដល់អ្នកចាំទី Wojciech Szczesny
Next articleSir Jim Ratcliffe និយាយដល់ការចាកចេញរបស់ Rashford