Sir Jim Ratcliffe និយាយដល់ការចាកចេញរបស់ Rashford

បរទេស៖ លោក Sir Jim Ratcliffe និយាយថាគាត់សប្បាយចិត្តដែលឃើញខ្សែប្រយុទ្ធ Marcus Rashford ចាកចេញពីក្លឹប Manchester United ក្នុងទីផ្សារដោះដូរកីឡាករខែមករា។

លោក Ratcliffe បាននិយាយទៅកាន់ BBC ថា៖ “គាត់បានផ្ទេរចេញពី Manchester ហើយប្រហែលវាជារឿងល្អសម្រាប់គាត់។ ខ្ញុំពិតជារីករាយណាស់ដែលគាត់ធ្វើបានល្អ។ វាជាការល្អដែលឃើញគាត់មានទេពកោសល្យដ៏អស្ចារ្យ ប៉ុន្តែសម្រាប់ហេតុផលអ្វីក៏ដោយ ដែលគាត់មិនបានបង្ហាញទម្រង់លេងល្អនៅ Manchester អស់រយៈពេលពីររដូវកាលកន្លងមក។ ប៉ុន្តែគាត់គឺជាកីឡាករបាល់ទាត់ដែលមានទេពកោសល្យខ្លាំងណាស់ Rashford”៕

Previous articleArsenal ប្តូរទៅចាប់អារម្មណ៍ខ្សែប្រយុទ្ធរបស់ក្លឹប Frankfurt ដែលមានតម្លៃ ៨០លានអឺរ៉ូ
Next articleSir Jim Ratcliffe និយាយអំពីកីឡដ្ឋានថ្មីរបស់បិសាចក្រហម