បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Manchester United បានបញ្ជាក់អំពីគម្រោងក្នុងការសាងសង់កីឡដ្ឋានថ្មី ដោយប្លង់ត្រូវបានគូររួចរាល់ហើយ ដើម្បីបង្ហាញអ្នកគាំទ្រទាំងអស់។
លោក Sir Jim Ratcliffe ដែលជាសហម្ចាស់របស់ក្លឹប Manchester United បាននិយាយថា៖ “Man United គឺជាក្លឹបដែលពេញនិយមបំផុតរបស់ពិភពលោក ក្លឹបធំបំផុតនៅក្នុងពិភពលោក និងជាក្លឹបល្អបំផុតរបស់ពិភពលោក ហើយវាសមនឹងទទួលបានកីឡដ្ឋានដ៏ល្អបំផុតនៅក្នុងពិភពលោក”៕