បរទេស៖ ក្លឹប Arsenal បានរាយការណ៍ថាបានបង្វែរការចាប់អារម្មណ៍របស់ពួកគេទៅលើខ្សែប្រយុទ្ធដែលមានតម្លៃ ៨០លានអឺរ៉ូ ខណៈដែលពួកគេព្យាយាមដោះស្រាយបញ្ហាខ្សែប្រយុទ្ធរបស់ពួកគេនៅរដូវក្តៅនេះ។
នេះបើយោងតាមការចេញផ្សាយរបស់ Sky Sports បានអោយដឹងថាក្លឹប Arsenal ចាប់អារម្មណ៍លើខ្សែប្រយុទ្ធរបស់ Eintracht Frankfurt កីឡាករ Hugo Ekitike ប៉ុន្តែក្លឹប Newcastle United បានធ្វើការសាកសួរអំពីតម្លៃរបស់កីឡាករវ័យ ២២ឆ្នាំនេះរួចរាល់ហើយ។ ហើយ Sky Sports Germany បន្ថែមថា ខណៈពេលដែលកីឡាករសញ្ជាតិបារាំងរូបនេះទំនងជានឹងចាកចេញពីក្លឹបនៅរដូវក្តៅនេះ ក្រុម Bundesliga បានដាក់តម្លៃ ៨០លានអឺរ៉ូសម្រាប់ក្លឹបដែលចង់បានគាត់៕