Sir Jim Ratcliffe បាននិយាយជាមួយគ្រូតា Alex Ferguson យ៉ាងនេះ! មុនសម្រេចចិត្តបញ្ចប់កិច្ចសន្យាទូតសុឆន្ទៈ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា Sir Jim Ratcliffe លើកឡើងអំពីកិច្ចសន្យាទូតសុឆន្ទៈរបស់លោក Sir Alex Ferguson ដែលត្រូវបានបញ្ចប់ថា៖

“ខ្ញុំបានអង្គុយជាមួយ Alex ហើយបាននិយាយទៅកាន់គាត់ថាក្លឹបកំពុងចំណាយច្រើនជាងអ្វីដែលខ្លួនកំពុងរកបាន ហើយវានឹងធ្វើអោយយើងមានបញ្ហា យើងមិនមានលទ្ធភាពបន្តបង់ប្រាក់ឱ្យគាត់ ២លានផោនក្នុងមួយឆ្នាំទៀតទេ” ។

“ខ្ញុំបានទុកពេលឱ្យគាត់គិតអំពីរឿងនេះ ហើយគាត់ត្រលប់មកវិញនៅបីថ្ងៃបន្ទាប់មក បក្រោយបាននិយាយជាមួយកូនប្រុសរបស់ខ្លួន ហើយគាត់បាននិយាយថា “មិនអីទេ ខ្ញុំនឹងបញ្ចប់វា។ នោះជាការសម្រេចចិត្តរបស់ខ្ញុំ” ។

“ខ្ញុំ​គិត​ថា​វា​ជា​ការ​ឆ្លុះ​បញ្ចាំង​យ៉ាង​ល្អ​ចំពោះ Alex ព្រោះ​គាត់​បានដាក់​ក្លឹបនៅនឹង​មុន​ខ្លួន​គាត់ជានិច្ច”៕

Previous articleSir Jim Ratcliffe យល់ឃើញយ៉ាងនេះ ចំពោះការដឹកនាំរបស់ Amorim
Next articleSir Jim Ratcliffe បញ្ជាក់ហើយថានឹងមិនលក់ Kobbie Mainoo និង Alejandro Garnacho នោះទេ!