Sir Jim Ratcliffe បញ្ជាក់ហើយថានឹងមិនលក់ Kobbie Mainoo និង Alejandro Garnacho នោះទេ!

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The True Red Devils បានអោយដឹងថា Sir Jim Ratcliffe បញ្ជាក់ថាកីឡាករវ័យក្មេងដែលមានទេពកោសល្យដូចជាកីឡាករ Kobbie Mainoo និង Alejandro Garnacho នឹងមិនត្រូវបានដាក់លក់ដើម្បីប្រមូលថវិកានោះទេ។

Sir Jim Ratcliffe បាននិយាយថា៖ “អត់ទេ យើងនឹងមិនលក់កីឡាករទេ ដោយសារយើងស្ថិតក្នុងស្ថានភាពហិរញ្ញវត្ថុដូចពេលនេះ។ ក្លឹបមានការចំណាយច្រើន ដូច្នេះហើយយើងកាត់បន្ថយវា ហើយនឹងបញ្ចប់វាដោយល្អ និងមានប្រសិទ្ធភាព។ នោះហើយជារបៀបដែលយើងនឹងដោះស្រាយពាក់ព័ន្ធនឹងការចំណាយ។ ការសម្រេចចិត្តរបស់កីឡាករទាំងអស់នឹងផ្តោតលើរបៀបដែលយើងនឹងធ្វើឱ្យប្រសើរឡើងនូវការអនុវត្ត”៕

Previous articleSir Jim Ratcliffe បាននិយាយជាមួយគ្រូតា Alex Ferguson យ៉ាងនេះ! មុនសម្រេចចិត្តបញ្ចប់កិច្ចសន្យាទូតសុឆន្ទៈ
Next articleក្លឹប Bologna ខិតជិតការផ្ទេរយកកីឡាករសញ្ជាតិក្រូអាតវ័យ ១៦ឆ្នាំកីឡាករ Ivor Pjevic