បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា Sir Jim Ratcliffe លើកឡើងអំពីកិច្ចសន្យាទូតសុឆន្ទៈរបស់លោក Sir Alex Ferguson ដែលត្រូវបានបញ្ចប់ថា៖
“ខ្ញុំបានអង្គុយជាមួយ Alex ហើយបាននិយាយទៅកាន់គាត់ថាក្លឹបកំពុងចំណាយច្រើនជាងអ្វីដែលខ្លួនកំពុងរកបាន ហើយវានឹងធ្វើអោយយើងមានបញ្ហា យើងមិនមានលទ្ធភាពបន្តបង់ប្រាក់ឱ្យគាត់ ២លានផោនក្នុងមួយឆ្នាំទៀតទេ” ។
“ខ្ញុំបានទុកពេលឱ្យគាត់គិតអំពីរឿងនេះ ហើយគាត់ត្រលប់មកវិញនៅបីថ្ងៃបន្ទាប់មក បក្រោយបាននិយាយជាមួយកូនប្រុសរបស់ខ្លួន ហើយគាត់បាននិយាយថា “មិនអីទេ ខ្ញុំនឹងបញ្ចប់វា។ នោះជាការសម្រេចចិត្តរបស់ខ្ញុំ” ។
“ខ្ញុំគិតថាវាជាការឆ្លុះបញ្ចាំងយ៉ាងល្អចំពោះ Alex ព្រោះគាត់បានដាក់ក្លឹបនៅនឹងមុនខ្លួនគាត់ជានិច្ច”៕