បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The True Red Devils បានអោយដឹងថា Sir Jim Ratcliffe បញ្ជាក់ថាកីឡាករវ័យក្មេងដែលមានទេពកោសល្យដូចជាកីឡាករ Kobbie Mainoo និង Alejandro Garnacho នឹងមិនត្រូវបានដាក់លក់ដើម្បីប្រមូលថវិកានោះទេ។
Sir Jim Ratcliffe បាននិយាយថា៖ “អត់ទេ យើងនឹងមិនលក់កីឡាករទេ ដោយសារយើងស្ថិតក្នុងស្ថានភាពហិរញ្ញវត្ថុដូចពេលនេះ។ ក្លឹបមានការចំណាយច្រើន ដូច្នេះហើយយើងកាត់បន្ថយវា ហើយនឹងបញ្ចប់វាដោយល្អ និងមានប្រសិទ្ធភាព។ នោះហើយជារបៀបដែលយើងនឹងដោះស្រាយពាក់ព័ន្ធនឹងការចំណាយ។ ការសម្រេចចិត្តរបស់កីឡាករទាំងអស់នឹងផ្តោតលើរបៀបដែលយើងនឹងធ្វើឱ្យប្រសើរឡើងនូវការអនុវត្ត”៕