បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថាក្លឹប Arsenal ត្រូវបានរាយការណ៍ថាកំពុងថ្លឹងថ្លែងអំពីការផ្ទេរសម្រាប់កីឡាករ Bruno Guimarães របស់ Newcastle United ខណៈដែលពួកគេសម្លឹងមើលការពង្រឹងតំបន់បម្រើរបស់ពួកគេ។
ស្របពេលដែល Thomas Partey និង Jorginho គ្រោងនឹងចាកចេញនៅរដូវក្តៅនេះ នៅពេលដែលកុងត្រារបស់ពួកគេផុតកំណត់ជាមួយក្លឹប ដូច្នេះក្លឹបកាំភ្លើងធំកំពុងតែស្វែងរកអ្នកជំនួសគាត់៕