Liverpool គ្រោងចាយលុយ ៦០លានអឺរ៉ូផ្ទេរយក​ខ្សែ​បម្រើ​ប្រយុទ្ធ​របស់ Juventus

បរទេស៖ ក្លឹប Liverpool ត្រូវ​បាន​រាយការណ៍​ថា​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ដាក់សំណើរតម្លៃប្រហែល ៦០លានអឺរ៉ូ ខណៈដែលពួកគេ​ជម្រុញការ​ព្រមព្រៀង​ផ្ទេរ​សម្រាប់​ខ្សែ​បម្រើ​ប្រយុទ្ធ​របស់ក្លឹប Juventus កីឡាករ Kenan Yildiz។

Kenan Yildiz Juventus 2024

នេះបើយោងតាមការចេញផ្សាយរបស់ Juve FC បានអោយដឹងថាក្លឹប Liverpool គឺជាក្លឹបមួយក្នុងចំណោមក្លឹបជាច្រើនដែលបង្ហាញចំណាប់អារម្មណ៍លើកីឡាករ Yildiz បន្ទាប់ពីទម្រង់លេងដ៏គួរអោយចាប់អារម្មណ៍របស់គាត់នៅក្នុងក្របខណ្ឌ Serie A។ ប្រភពដដែលបានបន្ថែមថាកាលពីពេលថ្មីនេះក្លឹបហង្សក្រហម បានបញ្ជូនក្រុមការងារទៅមើលការប្រកួតរបស់កីឡាករ Yildiz ហើយឥឡូវនេះវាហាក់ដូចជាពួកគេត្រៀមខ្លួនជាស្រេចក្នុងការបង្កើនចំណាប់អារម្មណ៍របស់ពួកគេជាមួយនឹងសំណើ ៦០លានអឺរ៉ូសម្រាប់កីឡាករសញ្ជាតិទួរគី៕

Previous articleNapoli សម្រេចចិត្តហើយនឹងត្រូវលក់ Victor Osimhen នៅរដូវក្តៅនេះ
Next articleKimmich នឹងបន្តស្នាក់នៅជាមួយក្លឹប Bayern ដល់ឆ្នាំ២០២៩