បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Nicolo Schira បានអោយដឹងថាក្លឹប Napoli នឹងលក់កីឡាករ Victor Osimhen នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ ហើយមានក្លឹមមួយចំនួនបានចាប់អារម្មណ៍លើខ្សែប្រយុទ្ធរូបនេះ ដែលបច្ចុប្បន្នកំពុងលេងនៅក្លឹប Galatasaray ក្នុងលក្ខខ័ណ្ឌខ្ចីជើង។
លឹប Manchester United, Juventus, PSG និង Saudi ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធរូបនេះ។ គាត់មានលក្ខខណ្ឌផ្តាច់កុងត្រាប្រមាណ ៧៥លានអឺរ៉ូ ដែលវាមានសុពលភាពសម្រាប់ក្លឹបនៅក្រៅប្រទេសអ៊ីតាលី៕



